Cambodia  Cambodia  
Global Web
  ខ្មែរ 
logo
ទំនិញ
imgHOT
imgSALE
ឧបករណ៍ឥតខ្សែ
ឧបករណ៍ថាមពល
ប្រភពថាមពល
គ្រឿងបន្លាស់
ឧបករណ៍ដៃ
សេវាកម្ម
ទំនាក់ទំនង

INGCO សេវាកម្ម

គោលការណ៍ធានា

រយៈពេលធានាគឺ ០៦ ខែគិតចាប់ពីថ្ងៃលក់។

ម្ចាស់ឧបករណ៍នឹងទទួលបានការជួសជុលផលិតផលដោយមិនគិតថ្លៃ ក្នុងកំឡុងពេលធានាចំពោះបញ្ហាដែលបណ្តាលមកពីផលិតកម្ម។

ការធានាមិនគ្របដណ្តប់ទៅលើ៖

- គ្រឿងបន្ទាប់បន្សំដែលអាចផ្លាស់ប្តូរបាន ឧទាហរណ៍៖ ផ្លែកាត់ ផ្លែខាត់ កាំបិត ផ្លែខួង ក្បាលម៉ូទ័រស្វាន ផ្លែស្វាន ខ្សែពាន ។ ល ។

- គ្រឿងបំពាក់ដូចជា៖ ធ្យូង, ខ្សែពាន, ក្របាំងការពារ, ទ្រនាប់, តម្រង ។ ល ។

- ខ្សែភ្លើង ក្នុងករណីរលាយអ៊ីសូឡង់ (រលាយជ័រស្រោបខ្សែភ្លើង) ។

- ការប្តូរយកឧបករណ៍ថ្មី។

សេវាកម្មធានាមិនត្រូវបានអនុវត្តក្នុងករណីដូចខាងក្រោមៈ

- ឧបករណ៍ត្រូវបានប្រើសម្រាប់គោលបំណងផ្សេង ក្រៅពីគោលបំណងដែលបានបញ្ជាក់នៅក្នុងសៀវភៅណែនាំ។

- ការខូចខាតដោយសារតែការប្រើប្រាស់ហួសកំរិត។

- ការខូចខាតមេកានិចទៅលើឧបករណ៍។

- ការខូចខាតដែលបណ្តាលមកពី គ្រោះធម្មជាតិ លក្ខខណ្ឌអាកាសធាតុមិនល្អ និងសីតុណ្ហភាពខ្ពស់។

- ការបំពាក់ឧបករណ៍ធម្មតា៖ ការរិចរិលធនធានទាំងស្រុង ឬផ្នែកខ្លះ ច្រែះ ប្រើប្រេងរំអិលមិនត្រូវកំរិតនៅក្នុងប្រអប់មីញ៉ុង (សូមមើលជំពូក "សេចក្តីណែនាំអំពីសុវត្ថិភាព" នៅក្នុងសៀវភៅណែនាំប្រើប្រាស់) ។

- ការខូចខាតឧបករណ៍ដោយសារថាមពលឡើងខ្លាំង។

- ការខូចខាតផលិតផលដោយសារ ការដឹកជញ្ជូន និងផ្ទុកទំនិញ មិនស្របតាមសៀវភៅណែនាំ (សូមមើលជំពូក "សេចក្តីណែនាំអំពីសុវត្ថិភាព") ។

- ឧបករណ៍ដែលបានបើកផ្នែកណាមួយ ជួសជុល ឬផ្លាស់ប្តូររចនាសម្ព័ន្ធណាមួយ ដែលមានផស្តុតាងច្បាស់លាស់។

- ឧបករណ៍ដែលត្រូវទទួលបានការវិភាគឃើញថាមានកង្វះការថែទាំ។

- ឧបករណ៍ដែលត្រូវបានរុះរើដោយផ្នែក ឬទាំងស្រុង។

ការការពារថែទាំឧបករណ៍ (ការសម្អាត ការផ្លាស់ប្តូរ និងការប្តូរប្រេង) កំឡុងពេលធានាគឺជាសេវាកម្មបង់ប្រាក់។

+8618151572427
+8618151572427
marketing1@ingco.com
marketing1@ingco.com
តាមដានយើង
©2020-2025 INGCO All rights reserved